អំពីយើង

    EDU-ikh | Home School Service គឺជាគេហទំព័រមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែក គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងវិទ្យាសាស្ត្រ ដោយឥតគិតថ្លៃដល់សិស្សានុសិស្សទាំងអស់។ Home School Service ត្រូវបានគ្រប់គ្រង និងដឹកនាំដោយផ្ទាល់ដោយ លោកគ្រូ ជាង សុខគង់ (CHEANG SOKKONG) ដែលមានបទពិសោធន៍ក្នុងការបង្រៀនលើមុខវិជ្ជាវិទ្យាសាស្ត្រពិត។
    តាមរយៈគេហទំព័រមួយនេះ សិស្សានុសិស្សគ្រប់រូប ទាំងអ្នកនៅក្នុងទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តនានា អាចធ្វើការអភិវឌ្ឍន៍នូវចំណេះដឹងរបស់ខ្លួនបានជារៀងរាល់ថ្ងៃ។ បន្ថែមពីលើនេះទៅទៀត អ្នកក៏អាចធ្វើការ សួរនូវសំនួរមកកាន់ក្រុមការងាររបស់ពួកយើង បើសិនជាអ្នកមានចម្ងល់ បានផងដែរ។
    ចំណាំ៖  Home School Service ក៏មានសេវាបង្រៀនដល់គេហដ្ឋានលោក​ លោកស្រី ក្នុងរាជធានីភ្នំពេញផងដែរ។
សេវាកម្មរបស់យើង៖
    ការប្រឹក្សាយោបល់៖ លោកអ្នកអាចសាកសួររាល់ចម្ងល់ ឬបញ្ហាដែលមិនយល់មកកាន់ក្រុមការងារយើងខ្ញុំបានគ្រប់ពេលវេលា។
    ការសិក្សាតាមអនឡាញ៖ សិស្សានុសិស្សទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា អាចចូលរៀន និងអភិវឌ្ឍសមត្ថភាពខ្លួនឯងបានជារៀងរាល់ថ្ងៃតាមរយៈគេហទំព័ររបស់យើង។
    សេវាបង្រៀនដល់គេហដ្ឋាន៖ យើងមានសេវាកម្មបញ្ជូនគ្រូឧទ្ទេសដែលមានសមត្ថភាព ទៅបង្រៀនផ្ទាល់ដល់ផ្ទះលោកអ្នក ក្នុងតំបន់រាជធានីភ្នំពេញ។

    ប្រសិនបើលោក លោកស្រី មានបំណងចង់ចុះឈ្មោះចូលរៀន ឬសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមក Home School Serviceតាមរយៈ៖

លេខទូរសព្ទ៖ 096 96 40 573 (Smart)

Telegram​  ៖ ជាង សុខគង់-CHEANG SOKONG